1.ពេលវាលាអនុវត្តន៍៖ ថ្ងៃទី១ខែកក្តដាឆ្នាំ២០១៦ដល់ថ្ងៃទី៣១ខែសីហាឆ្នាំ២០១៧។
2.ឯកសារសំរាប់ស្នើសុំ
១.លិខិតឆ្លងដែនទំព័រមុខរបស់អ្នកស្នើសុំដែលមានសុពលភាពពី៦ខែឡើងទៅច្បាប់ចម្លង។
២.លិខិតបញ្ជាក់ពីទំនាក់ទំនងរវាងអ្នកស្នើសុំនិងគូរស្រករជនជាតិខ្មែរនៅតៃវ៉ាន់ច្បាប់ដើម (ដូចជាសំបុត្រកំណើតឬសៀវភៅគ្រួសារ) ចំពោះឯកសារខ្មែរត្រូវបកប្រែជាភាសាចិនឬអង់គ្លេស ត្រូវមានការបោះត្រាទទួលស្គាល់ពីក្រសួងការបរទេសប្រទេសកម្ពុជា។
៣.ប័ណ្ណគ្រួសាររវាងជនជាតិតៃវ៉ាន់និងគូរស្រករជនជាតិខ្មែរនៅតៃវ៉ាន់ដែលមានសុពលភាពរយៈពេលបីខែច្បាប់ដើម។
៤.កាតស្នាក់នៅតៃវ៉ាន់របស់គូរស្រករជនជាតិខ្មែរដែលនៅមានសុពលភាពច្បាប់ចម្លងឬ អត្តញ្ញាណប័ណ្ណច្បាប់ចម្លង (ប្រសិនបើបានចូលសញ្ជាតិ)។
៥.ជនជាតិតៃវ៉ាន់ត្រូវបំពេញលិខិតធានាស្នើសុំទិដ្ឋាការរបស់តៃវ៉ាន់ ប្រសិនបើគូរស្រករជនជាតិខ្មែរបានចូលជាសញ្ជាតិតៃវ៉ាន់ គូរស្រករជនជាតិខ្មែរអាចធ្វើការធានាបាន។
៦.ជនជាតិតៃវ៉ាន់ត្រូវបំពេញតារាងឈ្មោះស្នើសុំទិដ្ឋាការអេឡិចត្រូនិចសំរាបប់ឪពុកម្តាយនិងបងប្អូនជនជាតិខ្មែររបស់គូរស្រករជនជាតិខ្មែរនៅនាយកដ្ឋានកិច្ចការកុងស៊ុលរបស់ក្រសួងការបរទេសតៃវ៉ាន់ (ប្រគល់ឯកសារក្រដាស់និងឯកសារអេឡិចត្រូនិច)។
៧.បងប្អូនរបស់គូរស្រករជនជាតិខ្មែរត្រូវភ្ជាប់មកជាមួយនូវលិខិតបញ្ជាក់ពីការងារ (ដូចជាលិខិតបញ្ជាក់ការងារមុខដំណែង កិច្ចសន្យាការងារ អាជ្ញាប័ណ្ណក្រុមហ៊ុន) ឬ លិខិតបញ្ជាក់ពីទ្រព្យសម្បត្តិ (សៀវភៅធនាគារ លិខិតបញ្ជាក់ពីកម្មសិទ្ធដីឬអចលនទ្រព្យ) ច្បាប់ដើម ចំពោះឯកសារខ្មែរត្រូវបកប្រែជាភាសាចិនឬអង់គ្លេស ត្រូវមានការបោះត្រាទទួលស្គាល់ពីក្រសួងការបរទេសប្រទេសកម្ពុជា។
3.នីតិវិធីនៃការស្នើសុំ
១.សាច់ញាតិនៅតៃវ៉ាន់ត្រូវយកឯកសារដែលបានរៀបរាប់ខាងលើទៅដាក់នៅនាយកដ្ឋានកិច្ចការកុងស៊ុលរបស់ក្រសួងការបរទេសតៃវ៉ាន់ឬក្រសួងការបរទេសតំបន់កណ្តាល អ៊ីនលីង ជាអ៊ី តៃណាន តំបន់ខាងត្បូងនិងការិយាល័យដោះស្រាយកិច្ចការតំបន់ខាងកើត (មិនទទួលយកការស្នើសុំផ្ញើរតាមប្រៃសនីយ៍) ឯកសារច្បាប់ដើមពិនិត្យរួចនឹងប្រគល់សងវិញនៅនឹងកន្លែង តាមគោលការណ៍គឺពិនិត្យមើលឯកសារបានរៀបចំគ្រប់គ្រាន់ មិនធ្វើការពិនិត្យលើតំលៃឯកសារទេ។
២.នាយកដ្ឋានកិច្ចការកុងស៊ុលរបស់ក្រសួងការបរទេសតៃវ៉ាន់នឹងផ្ញើរឯកសារដែលទទួលបានទៅការិយាល័យដោះស្រាយកិច្ចការប្រចាំក្រុងហូជីមិញដើម្បីត្រួតពិនិត្យលើការផ្តល់ទិដ្ឋាការ ទន្ទឹមនឹងនោះនឹងផ្តល់លេខកូដសំគាល់ទិដ្ឋាការអេឡិចត្រូនិច(Ecode)ទៅសាច់ញាតិនៅតៃវ៉ាន់ ដើម្បីប្រាប់ទៅអ្នកស្នើសុំជនជាតិខ្មែរអោយចូលវេបសាយបំពេញតារាងស្នើសុំទិដ្ឋាការអេឡិចត្រូនិច បង់ថ្លៃសេវានិងបញ្ជូនឯកសារ។ ប្រសិនបើចាំបាច់ ការិយាល័យដោះស្រាយកិច្ចការប្រចាំក្រុងហូជីមិញនឹងសំណូមពរបន្ថែមឯកសារឬអញ្ជើញសាមីខ្លួនមកកាន់ការិយាល័យធ្វើការសម្ភាសន៍ ដើម្បីសំរេចលើការផ្តល់ទិដ្ឋាការ។
៣.អ្នកស្នើសុំដែលឆ្លងកាត់ការអនុញាតិនឹងទទួលបានទិដ្ឋាការអេឡិចត្រូនិចមានសុពលភាពរយពេល៣ខែ ឆ្លងដែនចូលបាន១ដង រយពេលស្នាក់នៅ៣០ថ្ងៃ មិនអាចពន្យា សាមីត្រូវទាញយកពីអ៊ីធឺណេតនិងព្រីនចេញលើក្រដាស់ទុកជាលិខិតសំអាង ប្រើលិខិតសំអាងនេះធ្វើដំណើរតាមយន្តហោះនិងទទួលការពិនិត្យពេលឆ្លងដែនចូល។ ប្រសិនបើអ្នកស្នើសុំចង់នៅតៃវ៉ាន់លើសពី៣០ថ្ងៃ ត្រូវមកស្នើសុំទិដ្ឋាការចូលតៃវ៉ាន់ពីការិយាល័យដោះស្រាយកិច្ចការប្រចាំក្រុងហូជីមិញ។