លិខិតឆ្លងដែន៖
១. សូមបំពេញលិខិតស្នើសុំលិខិតឆ្លងដែនធម្មតាមួយច្បាប់ ឪពុកឬម្តាយបង្កើតមកចុះហត្ថលេខាដោយផ្ទាល់។
២. រូបថត៤*៦ផ្ទៃព៌ណស២សន្លឹក សំរាប់ប្រើលើលិខិតឆ្លងដែន។
៣. លិខិតកំណត់ត្រកូលកូនច្បាប់ដើមនិងចម្លងមួយច្បាប់ ឪពុកម្តាយត្រូវចុះហត្ថលេខាលើលិខិតកំណត់ត្រកូលកូនដោយផ្ទាល់។
៤. លិខិតឆ្លងដែនបរទេសរបស់អ្នកស្នើសុំច្បាប់ដើមនិងចម្លងមួយច្បាប់។
៥. លិខិតឆ្លងដែនរបស់ឪពុកម្តាយច្បាប់ដើមនិងចម្លងពីរច្បាប់។
៦. សំបុត្រកំណើតនិងច្បាប់បកប្រែភាសាចិនឬអង់គ្លេសឆ្លងកាត់ការបោះត្រាបញ្ជាក់ពីការិយាល័យយើងខ្ញុំច្បាប់ដើមនិងចម្លងពីរច្បាប់។
៧. សំបុត្រអាពាហ៍ពិពាហ៍ឪពុកម្តាយច្បាប់បកប្រែភាសាចិនឬអង់គ្លេសឆ្លងកាត់ការបោះត្រាបញ្ជាក់ពីការិយាល័យយើងខ្ញុំឬសៀវភៅគ្រួសារដែលបានចុះបញ្ជីអាពាហ៍ពិពាហ៍នៅតៃវ៉ាន់ច្បាប់ដើមនិងចម្លងពីរច្បាប់។
៨. ទោះបីជាកូនបង្កើតមុនឬក្រោយមានចំណងអាពាហ៍ពិពាហ៍ពុំទាន់គ្រប់១៨១ថ្ងៃ ប្រសិនបើបន្ទាប់មកភាគីទាំងសងខាងបានរៀបអាពាហ៍ពិពាហ៍ ត្រូវបង្ហាញលិខិតបញ្ជាក់ភាពនៅលីវក្នុងអំឡុងពេលមានផ្ទៃពោះ( ឆ្លងកាត់ការបោះត្រាបញ្ជាក់ពីការិយាល័យយើងខ្ញុំ)ច្បាប់ដើមនិងចម្លងពីរច្បាប់។
៩. ប្រសិនបើអ្នកស្នើសុំជាកូនដែលគ្មានចំណងអាពាហ៍ពិពាហ៍៖
- ម្តាយបង្កើតសញ្ជាតិតៃវ៉ាន់ ត្រូវទទួលសញ្ជាតិតាមម្តាយ(លើកលែងតែអ្នកដែលកើតក្រោយបទបញ្ញាត្តិនៃច្បាប់សញ្ជាតិថ្ងៃទី១០ខែកុម្ភៈឆ្នាំ១៩៨០)។សៀវភៅគ្រួសារនៅតៃវ៉ាន់របស់ម្តាយបង្កើតច្បាប់ដើមនិងចម្លងពីរច្បាប់។
- ម្តាយបង្កើតសញ្ជាតិបរទេស ឪពុកបង្កើតត្រូវទៅចុះបញ្ជីទទួលចិញ្ចឹមនៅការិយាល័យចុះបញ្ជីគ្រួសាររួច ទើបស្នើសុំធ្វើលិខិតឆ្លងដែន ។សៀវភៅគ្រួសារមានចុះបញ្ជីទទួលចិញ្ចឹមច្បាប់ដើមនិងចម្លងពីរច្បាប់។
រយៈពេលធ្វើ១០ថ្ងៃនៃថ្ងៃធ្វើការ ថ្លៃសេវា៖៤៥ដុល្លារ បុគ្គលពុំទាន់ពេញវ័យ(ពុំទាន់គ្រប់១៤ឆ្នាំ)៣១ដុល្លារ។
លិខិតអនុញ្ញាតិឆ្លងដែនចូល៖
១០. លិខិតស្នើសុំឆ្លងដែនបិតរូបថតច្បាប់ដើមនិងចម្លងមួយច្បាប់។
១១. លិខិតឆ្លងដែនបរទេសរបស់អ្នកស្នើសុំច្បាប់ដើមនិងចម្លងពីរច្បាប់។
១២. លិខិតឆ្លងដែនរបស់ឪពុកម្តាយច្បាប់ដើមនិងចម្លងពីរច្បាប់។
១៣. សំបុត្រកំណើតនិងច្បាប់បកប្រែភាសាចិនឬអង់គ្លេសឆ្លងកាត់ការបោះត្រាបញ្ជាក់ពីការិយាល័យយើងខ្ញុំច្បាប់ដើមនិងចម្លងពីរច្បាប់។
រយៈពេលធ្វើ៣ថ្ងៃនៃថ្ងៃធ្វើការ ថ្លៃសេវា៖ឥតគិតថ្លៃ។ រួមទាំងរយៈពេលធ្វើលិខិតឆ្លងដែនសរុបទៅ១៣ថ្ងៃនៃថ្ងៃធ្វើការ។
- ប្រសិនបើស្នើសុំធ្វើប្រញាប់ត្រូវបន្ថែមថ្លៃសេវាផ្ញើរតាមប្រៃសនីយ៍ ៨០០០០០វៀតណាមដុង ធ្វើលិខិតឆ្លងដែននិងលិខិតអនុញ្ញាតិឆ្លងដែនចូលសរុបទៅ៦ថ្ងៃនៃថ្ងៃធ្វើការ។
- ប្រការគួរប្រុងប្រយ័ត្ន៖
១. សាមីខ្លួនត្រូវបញ្ជូនឯកសារមកការិយាល័យយើងខ្ញុំដោយផ្ទាល់ ពុំទាន់ពេញវ័យត្រូវមានឪពុកឬម្តាយមកជាមួយ។
២. ប្រសិនបើឪពុកម្តាយសុទ្ធតែនៅតៃវ៉ាន់ ឪពុកឬម្តាយត្រូវទៅការិយាល័យកិច្ចការកុងស៊ុលនៃក្រសួងការបរទេសចុះហត្ថលេខាយល់ព្រមអោយកូនស្នើសុំលិខិតឆ្លងដែន បន្ទាប់ពីការិយាល័យយើងខ្ញុំទទួលបានទូរលេខផ្តល់ដំណឹងពីក្រសួងការបរទេសរួចនឹងចាប់ផ្តើមទទួលធ្វើលិខិតឆ្លងដែន។
៣. សញ្ជាតិតៃវ៉ាន់មានសៀវភៅគ្រួសារនៅតៃវ៉ាន់ដែលបង្កើតកូននៅបរទេសពេលត្រឡប់ទៅវិញ ត្រូវទៅនាយកដ្ឋានអន្តោប្រវេសន៍ក្នុងក្រសួងមហាផ្ទៃធ្វើបែបបទតាំងទីលំនៅ និងទៅការិយាល័យចុះបញ្ជីគ្រួសារធ្វើបែបបទចុះបញ្ជី។
៤. បន្ទាប់ពីចុះបញ្ជីសៀវភៅគ្រួសាររួច ត្រូវទៅការិយាល័យកិច្ចការកុងស៊ុលនៃក្រសួងការបរទេសប្តូរលិខិតឆ្លងដែនថ្មី ចុះលេខអត្តសញ្ញាប័ណ្ណតែមួយ។
៥. សញ្ជាតិតៃវ៉ាន់ពុំមានសៀវភៅគ្រួសារនៅតៃវ៉ាន់ពេលត្រឡប់ទៅវិញ ក្នុងលិខិតឆ្លងដែនតៃវ៉ាន់ត្រូវមានបិតលិខិតអនុញ្ញាតិឆ្លងដែនចូលដែលនៅមានសុពលភាព។
- អាស័យដ្ឋានការិយាល័យ៖ 336 Nguyen Tri Phuong P.4, Q.10
ទូរសព្ទ ៖ ៨៤-៨-៣៨៣៤៩១៦០-៦៥ ភ្ជាប់ទៅ១១១១ (បញ្ជរលិខិតឆ្លងដែន), ភ្ជាប់ទៅ១១១៩(បញ្ជរបោះត្រាបញ្ជាក់ឯកសារ)